កម្មវិធីសិក្សាមានរចនាសម្ព័ន្ធត្រឹមត្រូវ រៀបចំឡើងស្របតាមតម្រូវការចាប់ពីការបណ្តុះមូលដ្ឋានកុមារតូច រហូតដល់កម្រិតស្តង់ដារអន្តរជាតិ Cambridge និងភាសាអង់គ្លេសសម្រាប់អាជីពការងារ។
កម្មវិធីសិក្សាមត្តេយ្យ EYES ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះភាសាអង់គ្លេសដ៏រឹងមាំសម្រាប់កុមារតូច។
កម្មវិធីចំណេះទូទៅខ្មែរ កម្រិតបឋមសិក្សា (ថ្នាក់ទី ១ ដល់ ទី ៦) នៅសាលា ហ្វឺសថ៍ អេឃែដឹមី អនុវត្តយ៉ាងម៉ឺងម៉ាត់តាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ផ្តោតលើការបង្រៀនមុខវិជ្ជាស្នូលរួមមាន ភាសាខ្មែរ (ការអាន និងសរសេរ) គណិតវិទ្យា ការសិក្សាសង្គម វិទ្យាសាស្ត្រទូទៅ អប់រំសីលធម៌-ពលរដ្ឋវិជ្ជា សិល្បៈ និងកីឡា ព្រមទាំងបំពាក់បំប៉នជំនាញបច្ចេកវិទ្យាឌីជីថលតាំងពីវ័យកុមារ។
កម្មវិធីនេះត្រូវបានរៀបចំឡើងស្របតាមស្តង់ដារ Cambridge YLE ដើម្បីជួយកុមារឱ្យមានទំនុកចិត្តខ្ពស់ក្នុងការនិយាយ ស្តាប់ អាន និងសរសេរ។
កម្មវិធីភាសាអង់គ្លេសទូទៅជួយពង្រឹងសមត្ថភាពភាសាអង់គ្លេសសម្រាប់ការសិក្សាកម្រិតខ្ពស់ និងការងារជាក់ស្តែងក្នុងសង្គម។